Saturday, January 28, 2012

ប្បវត្តិកាលនៃភាពយន្តខ្មែរ

-១៩៤០ ព្រៈករុណាព្រៈបាទនរោត្តមសីហនុទ្រង់ផលិតខ្សែភាពយន្តលើកដំបូង
              ដោយមានការជួយពីបារាំង
-១៩៤៥ ព្រៈបាទនរោត្តមសីហនុទ្រង់បញ្ជូនផលិតករខ្មែរឲ្យទៅសិក្សានៅស្រុកបារាំង
              អំពីភាពយន្ត
-១៩៥០ ផលិតករកុនខ្មែរមកពីបរទេសរៀបចំផលិតកុនខ្មែរ
-១៩៥២ ភាពយន្តខ្មែរមានពន្លកបន្តិច
-១៩៥៥ ភាពយន្តខ្មែរតាំងផ្តើមមានវត្តមាននៅក្នុងប្រទេសនេះ 
-១៩៦០ ភាពយន្តខ្មែរមានវត្តមានយ៉ាងសន្ធឹកនៅក្នុងប្រទេស ហើយមានផលិតករថ្មីៗ
              ដែលមិនបានរៀននៅបរទេស រួមគ្នាផលិតកុន
-១៩៦២ ភាពយន្តខ្មែរមានឈ្មោះល្អបន្តិច
-១៩៦៤ ភាពយន្តខ្មែរមានលក្ខណះកាន់តែល្អប្រសើរ ហើយភាពយន្តមួយចំនួនត្រូវបាន
             យកបញ្ចាំងនៅបរទេស
-១៩៦៦ ភាពយន្តខ្មែរ ក៏ដូចជាវិស័យភាពយន្តមានសន្ទុះយ៉ាងសប្បើម រហូតបានចូលក្នុង​    
              ឆាកអន្តរជាតិ នាទីក្រុងម៉ូស្កូ (ក្នុងតារាបីរូបបានទៅចូលរួម)
-១៩៦៩ មានការប្រកួតប្រជែងភាពយន្តខ្នាតអន្តរជាតិលើកទី១ ប្រចាំស្រុកខ្មែរ និង ចូលរួម
              ប្រកួតក្នុងឆាកអន្តរជាតិនាទ្វីបអាស៊ី និង ក្រុមសហព័ន្ធ
-១៩៧១ ភាពយន្តខ្មែរល្បីរន្ទីពេញទ្វីបអាស៊ី និង ចាប់ផ្តើមបោះជំហានទៅរកចំនុចកំពូល
-១៩៧៥ ភាពយន្តខ្មែរ និង សង្គមជាតិធ្លាប់ចូលក្នុងបនប្រល័យពូជសាសន៍











Wednesday, January 25, 2012

កម្ពុជាភាពយន្តមាស

              រយៈពេលជិត១៥ឆ្នាំ ភាពយន្តខ្មែរបានវិវត្តបន្តិចម្តងៗ​ឈានដល់​ដំណាក់កាល​
ដែល​ភាព​យន្ត មានភាពរីកចំរើនយ៉ាងខ្លាំងក្លាបំផុតដែលធ្វើឲ្យមជ្ឈដ្ឋាន​អន្តរជាតិទទួល​ស្គាល់ខ្មែរយ៉ាងពេញទំហឹង។ ភាពយន្តខ្មែរនាសម័យនោះ​​រីកចំរើន​នៅក្នុងដំណាក់កាលទី១ នៅក្នុងឆ្នាំ១៩៦៣ វិវត្តជាបន្តទៀតនៅឆ្នាំ ១៩៦៦ភាពយន្តខ្មែរមានឈ្មោះប្រចាំអាស៊ីអាគ្នេយ៍ ។​​ 
លុះមកដល់ឆ្នាំ១៩៦៩ ភាពយន្តខ្មែរ​មាន​ឈ្មោះ ចូលប្រឡងប្រកួតប្រជែងលើឆាកអន្តរជាតិក្នុង​ទី្វបអាស៊ីដែលមានប្រទេសជាច្រើនបានចូលរួម។ 
ភាព​រីកចំរើននេះកើតឡើងពីកត្តាច្រើនយ៉ាងណាស់គឺ៖
ទី១-កត្តាសង្គម (ព្រះករុណាព្រះបាទនរោត្តមសីហនុទ្រង់យកចិត្តទុកដាក់យ៉ាងខ្លាំងក្លាទៅលើវិស័យ នេះជារៀងរាល់ឆ្នាំ ទ្រង់តែងតែរៀបចំប្រឡងប្រជែងភាពយន្ត និង​ ប្រទានរង្វាន់ពិសេសជូន​ផលិត​ក​រ​​កុន​តួរូបណាដែលមានទេពកោសល្យ)។
ទី២-អ្នកដឹកនាំ (អ្នកដឹកនាំមានទេពកោសល្យ និង មានភាពប៉ិនប្រសប់ក្នុងការផលិតកុន)
ទី៣-តួសំដែង (មានជំនាញច្បាស់លាស់ មានភាពឈ្លាសវៃ )
ទី៤-ទស្សនិកជន (តែងតែគាំទ្រកុនខ្មែរដើម្បីលើកទឹកចិត្តដល់ផលិតករកុនឲ្យខំប្រឹងផលិតនិង​រក្សា
នូវ​អត្តសញ្ញាណជាតិខ្លួន )។